Toni Kroos ចាយពេលត្រឹម១ព្រឹក ក្នុងការបន្តកុងត្រាថ្មីជាមួយ Real Madrid
នៅទីបំផុត Toni Kroos បានសម្រេចចិត្តបន្តកុងត្រាថ្មី១ឆ្នាំទៀតជាមួយ Real Madrid ដែលធ្វើឱ្យខ្សែបម្រើរូបនេះស្នាក់នៅទឹកដី Santiago Bernabeu ដល់ឆ្នាំ២០២៥។
ជាការពិតណាស់ អតីតសមាជិក Bayern Munich ធ្លាប់បានធ្វើការប្រកាសមួយយ៉ាងគួរឱ្យភ្ញាក់ផ្អើលដោយរូបគេអាចនឹងសម្រេចចូលនិវត្តន៍ពីពិភពបាល់ទាត់ ព្រោះលែងមានអារម្មណ៍រីករាយដូចមុន។
យ៉ាងណាក៏ដោយអ្វីៗបានប្រែប្រួល ក្រោយពេលម្ចាស់ពានរង្វាន់ UEFA Champions League ៤សម័យបានសម្រេចចិត្តមកចូលរួមជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់វិញសម្រាប់ព្រឹត្តិការណ៍ Euro 2024 ក៏ដូចជាការបន្តកុងត្រាថ្មីជាមួយ Real Madrid ផងដែរ។
គួរបញ្ជាក់ថា សម្រាប់ការបន្តកុងត្រាថ្មីខាងលើនេះ Toni Kroos មិនបានទាមទារថ្លៃនឿយហត់ខ្ពស់ជាងមុនឡើយ ដោយភាគីទាំងសងខាងចំណាយពេលតែមួយព្រឹកតែប៉ុណ្ណោះក្នុងការចុះកិច្ចសន្យានៅទីស្នាក់ការរបស់ Real Madrid។