ភ្នំពេញក្រោនឡើងឈរកំពូលតារាងពូល F នៃពានរង្វាន់ AFC Cup
ភ្នំពេញក្រោនបានយកឈ្នះក្រុមអូស្ត្រាលី Macathur ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតពានរង្វាន់ AFC Cup 2023/2024 បិទជើងទី១ ប្រចាំពូល F។
Shimizu Shintaro ២គ្រាប់ និង ផាច សុជាវីឡា មួយគ្រាប់ បានរុញក្រុមជើងឯកលីគកំពូលកម្ពុជាឡើងទៅកាន់កំពូលតារាងពូល F ដែលមាន៩ពិន្ទុពេញ ពីការប្រកួត៣លើក ជើងទី១។
ភ្នំពេញក្រោនក៏មិនទាន់របូតគ្រាប់បាល់ផងដែរ៕