ចាន់ វឌ្ឍនាកា បំពេញបំណងយុវជនម្នាក់ក្នុងនៅជើងឯកវិទ្យាល័យ
បន្ទាប់ពីបានឃើញការចុះផ្សាយពីការចង់ជួបខ្លួន ខ្សែប្រយុទ្ធឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា បានសម្រេចបំណងខ្សែប្រយុទ្ធ ម៉ាន រ៉យ៉ានី របស់ក្រុមវិទ្យាល័យឫស្សីកែវ។
កាលពីប៉ុន្មានថ្ងៃមុន មានសារព័ត៌មានចុះផ្សាយថា រ៉យ៉ានី បានប៉ងចង់ជួបរៀមច្បងវឌ្ឍនាកា តាំងពីឆ្នាំ២០១៥ម្ល៉េះ តែមិនដែលមានឱកាសជួប ដោយទើបតែលើកនេះ គេបានសម្រេចបំណងប្រាថ្នា។
គួរដឹងដែរថា ម៉ាន រ៉យ៉ានី ជាខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្រុមវិទ្យាល័យឫស្សីកែវ ដែលកំពុងប្រកួតប្រជែងក្នុងការប្រកួត AIA ជើងឯកវិទ្យាល័យរដូវកាល២០២៣នេះ ហើយរូបគេរកបាន២០គ្រាប់ហើយពីការប្រកួត៩លើក ឈរលើគេបណ្ដោះអាសន្នក្នុងតារាង Top Scorer៕