
Bayern Munich ផ្ទេរយកយុវជនវ័យ១៨ឆ្នាំជប៉ុនម្នាក់មករួមក្រុម
Bayern Munich បានផ្ទេរយកកីឡាករឆ្នើមវ័យក្មេង Taichi Fukui ពីក្លិប Sagan Tosu នៃលីគកំពូលជប៉ុន។
យុវជនវ័យ១៨ឆ្នាំនឹងចូលរួមក្រុម B របស់ Bayern Munich ចាប់ពីដើមឆ្នាំក្រោយតទៅ ហើយការផ្ទេរនេះមានតម្លៃ៤០ម៉ឺនអឺរ៉ូ លើកិច្ចសន្យាពីខែមករា ឆ្នាំ២០២៣ដល់ខែមិថុនា ឆ្នាំ២០២៥។
Taichi និយាយថា នេះជាកិត្តិយសរបស់គេដែលអាចលេងឲ្យ Bayern Munich ហើយគេនឹងព្យាយាមអស់ពីសមត្ថភាព។
មានកំណើតនៅ Kanagawa ឆ្នាំ២០០៤ Taichi ធ្លាប់ជាប់ U16 ជប៉ុនពីឆ្នាំ២០១៩ដល់២០២០ និង U17 ចាប់ពីឆ្នាំ២០២១មក៕