
Santi Mina ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារយៈពេល៤ឆ្នាំ
តុលាការអេស្បាញបានកាត់ទោសកីឡាករបាល់ទាត់ Santi Mina ឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំពីបទរំលោភផ្លូវភេទលើនារីម្នាក់នៅភាគខាងត្បូងនៃទីក្រុង Mojacar ក្នុងឆ្នាំ 2017 ដែលជាឯកសាររបស់តុលាការបានបង្ហាញកាលពីថ្ងៃពុធ (4 ឧសភា) និងជំរុញឱ្យក្លឹបរបស់គេគឺ Celta Vigo ព្យួរការលេងរបស់គេជាបណ្តោះអាសន្នសិន។
Mina ដែលត្រូវបានចោទប្រកាន់រួមជាមួយនឹងកីឡាករបាល់ទាត់ Ibiza David Goldar ក៏ត្រូវបានចេញដីការារាំង ហើយនឹងត្រូវសងសំណងចំនួន 50,000 អឺរ៉ូ (52,650 ដុល្លារ) ដល់ជនរងគ្រោះ ដែលបានបង្ហាញសេចក្តីសម្រេចដោយតុលាការចុះថ្ងៃទី 26 ខែមេសា។
ក្នុងនោះក្លឹប Celta Vigo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្លឹប គោរពសិទ្ធិរបស់កីឡាករក្នុងការការពារ ប៉ុន្តែត្រូវបានបង្ខំចិត្តឱ្យចាត់វិធានការប្រឆាំងនឹងអំពើរបែបនេះដែរ ដែលធ្វើអោយខូចមុខមាត់របស់ក្លឹប។
-The Nightmare