
កីឡាករ Man United ពីរនាក់ទៀតត្រៀមចេញពីក្លឹប
វាមិនមែនជារឿងអាថ៌កំបាំងទេដែល Man Utd អាចមានកីឡាករជាច្រើនចាកចេញក្នុងរដូវក្តៅនេះ។ កីឡាករដូចជា Paul Pogba, Jesse Lingard, Juan Mata និង Edinson Cavani រួមជាមួយ Nemanja Matic បានត្រៀមចាកចេញហើយ ក្រោយបានរួមរស់ជាមួយក្លឹបរយៈពេលយូរគួសម។
គិតទល់ពេលនេះមានសំណួរជាច្រើនជុំវិញកីឡាករមួយចំនួនដែលនៅបន្តកុងត្រាសម្រាប់រដូវកាលក្រោយ តែបើយោងតាមសារព័ត៌មាន Manchester Evening News គេយល់ថា Eric Bailly និង Phil Jones បានប្រាប់មិត្តរួមក្រុមរួចហើយថាពួកគេទាំង២ក៏មានគម្រោងចាកចេញពីក្លឹបក្នុងរដូវក្តៅដូចគ្នា។
ខណៈពេលដែលមានកីឡាករមួយចំនួនដែលចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ យើងក៏អាចឃើញកីឡាករថ្មីមួយចំនួនដែលកំពុងធ្វើដំណើរទៅកាន់ Old Trafford ផងដែរ។
លោក Ralf Rangnick បានលើកឡើងថា Man United អាចត្រូវការកីឡាករថ្មីចំនួន 10 នាក់ ហើយខណៈពេលដែលចំនួននោះទំនងជាមិនអាចបានទាំងអស់ក៏ដោយតែទោះជាយ៉ាងណាក៏ដោយ វាជាពេលដែលមមាញឹកសម្រាប់លោក Erik ten Hag ។
Topic- The Nightmare