
Nistelrooy លាឈប់ពីតំណែងគ្រូបង្គោល PSV
សេចក្តីថ្លែងការណ៍របស់ក្លិបបាននិយាយថា គ្រូបង្គោល PSV Eindhoven លោក Ruud van Nistelrooy បានចាកចេញមុនការប្រកួតចុងក្រោយនៃរដូវកាលនេះ ដោយសារតែ “កង្វះការគាំទ្រនៅក្នុងក្លិប” ។
Van Nistelrooy បានឈ្នះពាន Dutch Cup និង Dutch Super Cup បន្ទាប់ពីបានចូលកាន់តំណែងក្នុងខែមីនា ឆ្នាំ ២០២២។
PSV បាននិយាយថាការពិភាក្សាអំពីអនាគតរបស់លោកត្រូវបានកំណត់សម្រាប់ថ្ងៃអាទិត្យ ប៉ុន្តែបុរសវ័យ៤៦ឆ្នាំរូបនេះបានលាលែងពីតំណែងតែម្ដង។
ក្លិបដែលស្ថិតនៅលំដាប់ទីពីរក្នុងក្របខណ្ឌ Eredivisie បាននិយាយថាពួកគេ “សោកស្តាយ” ការសម្រេចចិត្តរបស់លោក៕