
Lazio បង្ហាញការចាប់អារម្មណ៍អ្នកចាំទីថ្លៃជាងគេលើលោករបស់ Chelsea
ក្លឹប Lazio ដែលដឹកនាំដោយលោក Sarri បានបង្ហាញការចាប់អារម្មណ៍លើអ្នកចាំទីថ្លៃជាងគេលើលោក នោះគឺ Kepa Arrizabalaga ហើយនេះគឺជាពេលដែលគេកំពុងរង់ចាំដូចគ្នាដើម្បីមានឪកាសបង្ហាញខ្លូន។
ឥឡូវនេះ Edouard Mendy កំពុងតែមានភារកិច្ចជាមួយជម្រើសជាតិសេណេហ្គាល់នៅពានរង្វាន់ Africa Cup of Nations ហើយKepa Arrizabalaga អាចនឹងទទួលបានឪកាសបង្ហាញខ្លួនឲ្យChelsea សម្រាប់រយៈពេល 18 ខែនៅ PremierLeague នេះ។ ហើយមួយវិញទៀតគេក៏អាចមានសិទ្ធជ្រើសរើសក្លឹបថ្មីដើម្បីមានឳកាសបង្ហាញខ្លួនច្រើននឹងជាប់ជម្រើសជាតិវិញផងដែរ។
សូមបញ្ចាក់ថា Mendy អាចនឹងអវត្តមានច្រើនជាង 5 សប្តាហ៍ប្រសិនបើសេណេហ្គាល់ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតដល់ថ្ងៃអាទិត្យទី 6 ខែកុម្ភៈ។ ស្របពេលដែល Mendy ត្រឡប់មកវិញ អាចទាន់ការប្រកួត Champions League។
អត្ថបទ៖ Monsoon