UEFA បញ្ជាក់ពីការវិលត្រឡប់របស់អ្នកគាំទ្រសម្រាប់ការប្រកួត Super Cup រវាងក្រុម Bayern Munich និង Sevilla
ការប្រកួតផ្តាច់ព្រ័ត្រ UEFA Super Cup នៅខែក្រោយរវាងក្រុម Bayern Munich និង Sevilla នឹងត្រូវធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រនៅទីក្រុង Budapest ប្រទេសហុងគ្រី។ ហើយនេះជាអ្វីដែល UEFA សង្ឃឹមថាអាចនឹងត្រូវបានគេមើលឃើញថាជាព្រឹត្តិការណ៍សាកល្បងមួយ សម្រាប់ការវិលត្រឡប់មកវិញរបស់អ្នកគាំទ្រប្រកបដោយសុវត្ថិភាពនៅទូទាំងទ្វីបអឺរ៉ុប ក្នុងនោះគឺរំពឹងថានឹងមានអ្នកទស្សនាប្រមាណ ៦៧.២១៥នាក់ ក្នុងកីឡដ្ឋាន Puskas Arena។
Bayern នឹងចាប់ផ្តើមការប្រកួត Super Cup លើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ២០១៣ បន្ទាប់ពីបានឈ្នះពានរង្វាន់ Champions League ជាមួយនឹងជ័យជម្នះ ១–០ លើក្រុម Paris Saint-Germain កាលពីថ្ងៃអាទិត្យខណៈដែល Sevilla បានលើកពានរង្វាន់Europa League ជាលើកទី ៦ បន្ទាប់ពីត្រូវបាន Inter Milan ៣–២ ។ ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ២០២០ ខែក្រោយនេះ៕