Memphis Depay បាននិយាយដាក់មិត្តរួមក្រុមចំៗដើម្បីអោយធ្វើរឿងទាំងនេះ!
Memphis Depay ដែលជាប្រធានក្រុមរបស់ក្លិប Lyon បាននិយាយចំៗទៅកាន់មិត្តរួមក្រុមរបស់គេថា នៅមានកីឡាករមួយចំនួនមិនព្រមដាក់ចិត្តដាក់កាយឲ្យបាន១០០ភាគរយ ក្នុងការប្រជែងយកជើងឯក League 1 នៃក្របខណ្ឌកំពូលរបស់បារាំងនៅឡើយទេ ខណៈដែល Lyon បានប្រកួតឈ្នះក្រុមមហាសេដ្ឋី បារីស កាលពីថ្ងៃអាទិត្យក៏ដោយ។ ដូច្នេះតាំងនាមជាប្រធានក្រុម រូបគេបានសំណូមពរដល់មិត្តរួមក្រុមទាំងមូល ឲ្យប្រឹងប្រែងទាំងអស់គ្នានិងរួបរួមគ្នា ដើម្បីប្រជែងដណ្តើមយកជើងឯក League 1 ក្នុងរដូវកាលនេះអោយបាន។
សូមបញ្ជាក់ថា Lyon បានឡើងមកឈរចំណាត់ថ្នាក់លេខ៥មកវិញ បន្ទាប់ពីបានយកឈ្នះ បារីស ក្នុងលទ្ធផល២ទល់១ កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយមាន១៧ពិន្ទុតាមពីក្រោយក្រុមលេខ១ បារីស ចំនួន៧ពិន្ទុតែប៉ុណ្ណោះ ក្រោមការដឹកនាំដោយលោក Rudi Garcia’s។ ដោយឡែក Memphis Depay បច្ចុប្បនុ្ននេះគឺជាកីឡាករដ៏សំខាន់របស់ក្រុម ជាមួយគ្នានេះរូបគេបានស៊ុតបញ្ជូលទីបានចំនួន៤គ្រាប់ ក្នុងការបង្ហាញខ្លួនអោយក្រុមបាន៧លើក។ ជាមួយគ្នានេះ បើយោងតាមសារព័ត៌មានក៏នៅបារាំងក៏នៅតែចុះផ្សាយផងដែរថា Memphis Depay ទំនងជាចេញពីក្លិបនៅឆ្នាំក្រោយនេះ ព្រោះមានការផ្សារភ្ជាប់ជាមួយក្រុម Barcelona ដូច្នេះហើយបានជារូបគេ បានធ្វើការសំណូមពរដល់ក្រុមទាំងមូលអោយប្រឹងប្រែងទាំងអស់គ្នាដើម្បីប្រជែងយកពានក្នុងរដូវកាលនេះ៕