ការប្រកួតរវាង Everton ទល់នឹង Leicester City ត្រូវបានផ្អាកលើកទី២
ការប្រកួតក្របខណ្ឌ Premier League រវាង Everton ទល់នឹង Leicester City នៅទឹកដី Goodison Park នៅយប់នេះត្រូវបានផ្អាកសាជាថ្មី ព្រោះតែក្រុម Leicester មិនមានកីឡាករគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការប្រកួត។
យោងតាមគោលការណ៍របស់ Premier League ក្រុមប្រកួតនិមួយៗត្រូវតែមានកីឡាកររត់លើទីលាន១៣រូប និង អ្នកចាំទី១រូបទើបអាចប្រកួតបាន។
យ៉ាងណាមិញស្ថាប័ន Premier League បានយល់ព្រមទទួលយកសំណើសុំផ្អាកការប្រកួតរបស់ក្រុមអ្នកចាត់ការ Brendan Rodgers ពីព្រោះតែពួកគេកំពុងជួបបញ្ហាកីឡាករឆ្លងកូវីដ១៩ កីឡាកររបួស និងមានកីឡាករជាច្រើនរូបទៀតកំពុងជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិខ្លួនក្នុងព្រឹត្តិការណ៍ Africa Cup of Nations ។
សូមបញ្ចាក់ថានេះជាការផ្អាកការប្រកួតទី១៩ហើយនៅលីគកំពូលអង់គ្លេសរដូវកាលនេះ ដោយសារបញ្ហាជម្ងឺកូវីដ ហើយ សម្រាប់ Leicester City វាជាការផ្អាកការប្រកួតទល់នឹង Everton នៅទឹកដី Goodison Park ជាលើកទី២៕
-Monsoon-