ក្លិប វិសាខា សម្រេចចែកផ្លូវជាមួយខ្សែប្រយុទ្ធក្រូអាត Mihaljevic FILIP
ក្លិបបាល់ទាត់ វិសាខា បានចេញសេចក្តីប្រកាសនៅថ្ងៃនេះថាក្លិបបានចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធក្រូអាត Mihaljevic FILIP ជាផ្លូវកាលហើយក្រោយមកចូលរួមជាមួយបាន១រដូវកាលកន្លងមកនឹងបានជួយក្លិបស្ថិតក្នុងតំណែងមួយល្អ ។
កីឡាករសញ្ជាតិក្រូអាតរូបនេះបានផ្ទេរពីក្លិប Widzew Łódź របស់ប្រទេសប៉ូឡូញ មកកម្ពុជាក្នុងឆ្នាំ ២០២០ នេះដោយបង្ហាញខ្លួនអោយ វិសាខា ចំនួន១៥ ប្រកួត រកបាន ១៣គ្រាប់ ។ ក្លិបជើងឯកសម្តេច ហ៊ុន សែន មិនទាន់ប្រកាសពីការនាំចូលកីឡាករបរទេសនៅឡើយនោះទេ ខណៈក្លិបត្រូវមានភារកិច្ចលេងក្នុងពានរង្វាន់ AFC Cup វគ្គជម្រុះ Playoff ផងដែរ ៕