កម្មវិធីប្រកួតពានរង្វាន់បាល់ទាត់ធំៗត្រុវបានផ្អាក
សហព័ន្ធបាល់ទាត់កម្ពុជាបានសេចក្តីជូនដំណឹង ស្តីពីការផ្អាកការប្រកួត ជម្រើសជើងឯកជាតិលីគ២ ជម្រើសជើងឯកបាល់ទាត់នារី ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមផ្អាកការប្រកួតទាំង៤ប្រភេទខាងលើជាបណ្តោះអាសន្ន រហូតដល់មានការណែនាំពីក្រសួងអប់រំ យុវជន និងកីឡា ជាថ្មី ដោយសារតែការទប់ស្កាត់បញ្ហាជំងឺកូវីដ ១៩ ។