Lampard សង្ឃឹមថា Chelsea នឹងអាចឈានដល់កិច្ចព្រមព្រៀងជាមួយ Willian និង Giroud
(BC-99)
អ្នកចាត់ការណ៍ទូទៅរបស់តោខៀវ Chelsea លោក Frank Lampard សង្ឃឹមថ្នាក់ដឹកនាំរបស់ក្លឹបមួយនេះនឹងអាចបន្តកុងត្រា Willian និង Olivier Giroud ដែលកំពុងតែហោចពេលវេលាជាមួយក្រុមនៅ Premier League មួយនេះ។
កីឡាករទាំង ២ នាក់ខាងលើនឹងផុតកិច្ចសន្យាររបស់ផងខ្លួននៅថ្ងៃទី ៣០ ខែមិថុនាខាងមុខដោយពួកគេនឹងបានលេងអោយក្រុមឡើយប្រសិន Premier League ត្រឡប់មកកាន់ការប្រកួតបញ្ចប់នៅខែក្រោយមែន។ ក្លឹបបាល់ទាត់កំពូលៗរបស់ អង់គ្លេស បានទាមទារអោយមានការអនុម័តច្បាប់ដែលអនុញ្ញាតឱ្យក្រុមបាល់ទាត់នីមួយៗអាចពន្យាពេលវេលាដោយស្វ័យប្រវត្តិដល់កីឡាករដែលនឹងផុតកំណត់កិច្ចព្រមព្រៀងរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការរដូវកាលនេះ។
ដោយឡែក Frank Lampard ក៏កំពុងពិនិត្យពិចារណាយ៉ាងដិតដល់ផងដែរអំពីផលប៉ះពាល់ផ្សេងៗនៅក្នុងស្ថានការណ៍ដែលកំពុងតែជួបវិបត្តិនេះ។ លោកបាននិយាយប្រាប់ទូរទស្សន៍ Sky Sports នៅមុនការប្រជុំនៅថ្ងៃច័ន្ទខាងមុខថា“ វានៅតែមិនទាន់ច្បាស់ទេថាតើពេលណាការប្រកួតនឹងចាប់ផ្តើមវិញ។ យើងមានកីឡាករធំដែលជិតផុតកិច្ចសន្យា វាជាអ្វីដែលខ្ញុំកំពុងយកចិត្តទុកដាក់” ។
បើផ្អែកទៅលើកិច្ចសន្យាដែលបានចែងបានន័យថាទាំងកីឡាករប្រេស៊ីល Willian និងកីឡាករបារាំង Giroud នឹងពុំមានសិទ្ធប្រកួតអោយក្រុមឡើយនៅដំណាច់ខែ ឧសភា ខាងមុខនេះក្នុងករណីដែល Premier Legue វឹលត្រឡប់មកប្រកួតបង្ហើយរដូវកាលនេះវិញ។ ដូច្នេះហើយទើប Lampard ចង់អោយមានដំណោះស្រាយមួយដល់កីឡាកររបស់ខ្លួនទាំងពីររូបខាងលើ ប្រសិនជាអាចលោកចង់អោយ Chelsea ផ្តល់កិច្ចសន្យារយៈពេលខ្លីបន្ថែមដល់ពួកគេតែម្តង។