West Ham មិនមែនជាក្លិបសម្រាប់លក់ឡើយ!
(BC-99)
West Ham បានបដិសេធអំពីព័ត៌មាននៃការលក់ក្លិបចំពេលមានពាក្យចចាមអារ៉ាមអំពីការដេញថ្លៃ ៣៥០ លានផោនពីក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
បើយោងតាម talkSPORT ដែលបានផ្តល់ព័ត៌មានផ្តាច់មុខស្តីពីការដាក់តម្លៃចរចាទិញយកក្លិប ញញួរធំ West Ham ដែលមានពហុកីឡដ្ឋាននារាជធានី London ដោយឥស្សរជនជាន់ខ្ពស់នៅសហរដ្ឋអាមេរិចយកមកកាន់កាប់។
សារព័ត៌មាននេះបានលើកឡើងថាសម្ព័ន្ធនេះនៅតែមានការចាប់អារម្មណ៍ដោយដេញថ្លៃដំបូងចំនួន ៣៥០ លានផោន ប៉ុន្តែត្រូវបានច្រានចោលដោយម្ចាស់ភាគហ៊ុនបច្ចុប្បន្នរបស់ West Ham ថាក្លិបមួយនេះមិនមែនសម្រាប់លក់ដូចក្លិបដទៃនុះទេ។
talkSPORT បានធ្វើការចុះផ្សាយទៀតថា ថ្នាក់ដឹកនាំមួយរូបរបស់ក្លឹបនៅព្រឹកនេះបានប្រាប់សារព័ត៌មានមួយនេះថាក្លិបបដិសេធមិនលក់អោយសេដ្ឋីរូបណាម្នាក់ឡើយ ហើយក៏គ្មាននរណាម្នាក់បានមកទាក់ទងជាមួយក្លិបនិយាយអំពីការទិញដូរអ្វីដែរ ដូចនេះ West Ham នៅតែស្ថិតក្រោមម្ចាស់នាពេលបច្ចុប្បន្នដដែល។
ដោយមើលឃើញឱនភាពប្រជាប្រិយ៍របស់ Man Utd និង Arsenal ដែលមានម្ចាស់ជាមហាសេដ្ឋីអាមេរិច West Ham និងការពារខ្លួនមិនអោយដើរជាន់ដានក្លិបទាំងពីរនេះឡើយបើទោះជាពួកគេរកចំណូលបានច្រើនក្នុងមួយឆ្នាំៗក៏ដោយចុះ។