Spur បណ្តោយអោយខ្សែការពារ Kieran Trippier ចាកចេញទៅកាន់ក្លឹបថ្មី
ខ្សែការពារស្លាបស្តាំរបស់មាន់ខ្នាយមាស Tottenham Hotspur បានសំរេចចិត្តចាកចេញពីក្រុមទៅចូលរួមជាមួយ At.Madrid នៅអំឡុងទីផ្សារទិញដូរកីឡាករនេះ។
Kieran Trippier កំពុងស្ថិតក្រោមការពិនិត្យសុខភាពជំហានចុងក្រោយដើម្បីក្លាយខ្លួនជាកីឡាករពេញសិទ្ធិរបស់ At.Madrid។ ខណៈដែលខ្សែការពារជនជាតិអង់គ្លេសរូបនេះមិនបានចូលរួមជាមួយ Spur ក្នុងការប្រកួតវិស្សមកាលនោះទេ។
យ៉ោងតាមសារព័តមាន The Telegraph បានអោយដឹងថា ឯកសារទិញដូរត្រូវបានភាគីក្រុមទាំងពីរសំរេចរួចអស់ហើយ ជាមួយនិងតំលៃខ្លួន ២០លានផោន។
ការនាំចូលកីឡាកររបស់ At.Madrid នេះព្រោះពួកគេក៏បាត់ខ្សែការពារស្លាបស្តាំមួយរូបដែរគឺ Juanfran បានចាកចេញទៅកាន់ក្លឹបថ្មី ដូច្នេះ Kieran Tripper ជាជំរើសដ៏ល្អដែល At.Madrid គិតថាសាកសមក្នុងការជំនួសតំណែងនេះ។ ខណៈដែល Spur ក៏មានកង់សារគួផ្សេងទៀតដូចជា Sereg Aurier និង Kyle Walker-Peters សំរាប់ប្រព័ន្ធខ្សែការពារស្លាបស្តាំនេះដែរ៕