
ផ្ដាច់ព្រ័ត្របាល់ទាត់នារីអូឡាំពិក ៖ កាណាដាប៉ះស៊ុយអែតយកមេដាយមាស
ក្រុមបាល់ទាត់ជម្រើសជាតិនារីកាណាដា នឹងត្រូវជួបជាមួយក្រុមនារីស៊ុយអែតដណ្ដើមមេដាយមាសអូឡាំពិកនៅថ្ងៃសុក្រ ទី០៦ ខែសីហា។
ចំណែកអាមេរិក និងអូស្ត្រាលី ជួបគ្នាដណ្ដើមមេដាយសំរឹទ្ធនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា។
ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃចន្ទ ទី០២ ខែសីហា នេះ កាណាដា ឈ្នះអាមេរិក ១ទល់នឹង០ និងស៊ុយអែតឈ្នះអូស្ត្រាលី ១ទល់នឹង០ដូចគ្នា៕