អ្នកចាំទី ហែម ស៊ីម៉ៃ ប្រាប់អំពីមូលហេតុដែលចូលនិវត្តន៍
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្លឹបបាល់ទាត់ Angkor Tiger បានឲ្យដឹងថា អ្នកចាំទី ហែម ស៊ីម៉ៃ បានប្រកាសចូលនិវត្តន៍ពីក្លឹបបាល់ទាត់ Angkor Tiger ជាផ្លូវការ ហើយការប្រកាសនេះបានធ្វើឡើងនៅល្ងាចថ្ងៃចន្ទម្សិលមិញ។
ជាមួយនឹងការប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ ហែម ស៊ីម៉ៃ បានឲ្យដឹងថា៖ មូលហេតុដែលរូបសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ ទី១គឺរូបគេធ្លាប់សន្យានឹងខ្លួនឯងថា បើរូបគេបញ្ចប់តួនាទីជាអ្នកចាំទីនៅក្លឹបអង្គរថាហ្គឺរ គឺរូបគេចូលនិវត្តន៍នៅទីនេះតែម្តង ដោយហេតុផលថា មិនចង់ទៅលេងឲ្យក្រុមណាផ្សេងឡើយ ទី២គឺរូបគេចង់មានពេលត្រឡប់ទៅជួបជុំគ្រួសារវិញ។
គួរបញ្ជាក់ថា នៅថ្ងៃអនាគតគោលបំណងរបស់ ស៊ីម៉ៃ គឺចង់ក្លាយជាគ្រូបង្វឹកផ្នែកអ្នកចាំទីមួយរូបក្នុងប្រទេសកម្ពុជា ដោយយោងទៅលើបច្ចុប្បន្ននេះ កម្ពុជាកំពុងតែខ្វះខាតធនធានផ្នែកគ្រូបង្វឹកអ្នកចាំទី។ ហេតុដូច្នេះហើយ ទើបរូបគេសម្រេចចិត្តថា បន្ទាប់ពីព្យួរស្រោមដៃហើយរូបគេចង់បន្តនៅធ្វើការពាក់ព័ន្ធផ្នែកបាល់ទាត់ជាបន្តទៀតក្នុងនាមជាគ្រូបង្វឹកផ្នែកអ្នកចាំទី៕