
នុប តុលា លាក្លិបព្រះខ័នរាជស្វាយរៀង ទៅ ណាហ្គាវើល
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសពីកីឡាករ នុប តុលា ដែលបានចាកចេញពីក្លិប ហើយនឹងផ្ទេរទៅកាន់ ក្លិបបាល់ទាត់ណាហ្គាវើល ជាផ្លូវការហើយ ។
កីឡាករដែលលេងបានទាំងខ្សែប្រយុទ្ធនិងការពារ បានរួមរស់នៅជាមួយ ព្រះខ័នរាជស្វាយរៀងអស់រយៈពេល ៧រដូវកាលដ៏អស្ចារ្យមកហើយ ។
កីឡាករលេខ៩ រូបនេះបានជួយក្រុមឲ្យឈ្នះពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួនពីររដូវកាលផងដែរ ៕