មើល Man UTD ៤២ឆ្នាំហើយ Gary Neville ថា មិនដែលឃើញលេងយ៉ាប់បែបនេះទេ
អតីតប្រធានក្រុម Manchester United លោក Gary Neville បានបង្ហាញភាពខកចិត្ត ពេលឃើញការលេងដ៏យ៉ាប់យ៉ឺនរបស់ក្រុមចាស់លោកពេលចាញ់ Liverpool ៤ទល់នឹង០។
“ខ្ញុំតាមដាន Man UTD ៤២ឆ្នាំហើយ។ ខូចចិត្តមែនទែនពេលឃើញបែបនេះ។ តាំងពីទសវត្សរ៍១៩៨០មកដល់ឥឡូវ ខ្ញុំមិនដែលធុញបែបហ្នឹងទេ។” នេះជាការថ្លែងរបស់លោក Gary Neville។
ក្រុមបិសាចក្រហមចាញ់ Liverpool សាជាថ្មី។ កាលជើងទី១នៅ Old Trafford ពួកគេចាញ់ ០ទល់នឹង៥ម្ដងហើយ ហើយជើងទី២នេះកាន់តែអន់ថែមទៀត ដោយស៊ុតចំគោលដៅតែ១លើកគត់ពី Jadon Sancho។
បន្ទាប់ពីត្រូវបានក្រុមលោក Jurgen Klopp នាំមុខ២ទល់នឹង០ លោក Gary Neville មើលឃើញថា ហង្សក្រហមពិតជាលេងល្អជាង ហើយលោកថា ក្រុមចាស់មួយនេះមិនដូចក្រុមដែលលោកធ្លាប់លេងពីមុនឡើយ៕