
ច្បាស់ហើយ Haaland នឹងពាក់លេខ៩នៅ Man City
Erling Haaland បានបង្ហាញដោយប្រយោលពីអាវលេខ៩នៅ Manchester City ដែលខ្លួននឹងពាក់នារដូវកាលក្រោយ។
ខ្សែប្រយុទ្ធន័រវេបានផ្លាស់ពី Borussia Dortmund ទៅក្រុមមេឃខៀវក្នុងតម្លៃ៥១លានផោន។ គ្មានអ្វីត្រូវឆ្ងល់ទេចំពោះការទទួលបានលេខ៩នេះ ព្រោះ Gabriel Jesus បានចាកចេញទៅ Arsenal ទៅហើយ។
រយៈពេល៣រដូវកាលនៅ Dortmund កីឡាករវ័យក្មេង Haaland រកបាន៨៦គ្រាប់ពីការប្រកួត៨៩លើកគ្រប់កម្មវិធី។ គេរំពឹងថា នឹងក្លាយជាខ្សែប្រយុទ្ធក្នុងប្រអប់ដ៏អស្ចារ្យសម្រាប់ Man City៕