
Man City តកុងត្រា Alvarez ដល់ ២០២៨
Manchester City បានបន្តកុងត្រារបស់ Julian Alvarez ដល់ឆ្នាំ២០២៨ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា។
ទោះជាជម្រើសទី២បន្ទាប់ពី Erling Haaland ខ្សែប្រយុទ្ធអាហ្សង់ទីន តែនៅតែអាចរកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន៣៣ដងក្នុងរដូវកាលដំបូងរបស់គេនៅអង់គ្លេស។
កីឡាករវ័យ២៣ឆ្នាំរូបនេះក៏បានរួមចំណែកសំខាន់ជួយអាហ្សង់ទីនជើងឯក FIFA World Cup 2022។ គេរកបាន៤គ្រាប់នៅ World Cup៕