
ខ្សែប្រយុទ្ធថៃ Suphanat ទាក់បានចំណាប់អារម្មណ៍ពីក្រុមការងារ Leicester
ខ្សែប្រយុទ្ធថៃ Suphanat Mueanta ដែលកំពុងហ្វឹកហាត់នៅ Leicester City បានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមការងារក្លិបអង់គ្លេសនេះ។
កីឡាករក្លិបមានឪពុកម្ដាយជាប់សែស្រឡាយខ្មែរនៅខេត្តបុរីរម្យ ត្រូវបានក្លិប Buriram បញ្ជូនទៅហ្វឹកហាត់នៅ Leicester ដែលជាផ្នែកនៃកិច្ចសហការរវាងភាគីទាំង២។
ប្រសិនបើឈានដល់ការចុះកិច្ចសន្យាមែននោះ Leicester នឹងបញ្ជូន Suphanat ទៅក្លិប OH Leuven នៃលីគកំពូលបែលហ្ស៊ិក លើកិច្ចសន្យាខ្ចីដើម្បីយកបទពិសោធនៅអឺរ៉ុប។ ក្លិបទាំង២មានម្ចាស់តែមួយ គឺជាមហាសេដ្ឋីជនជាតិថៃ៕