
Arsenal ប៉េណាល់ទីចាញ់ Sporting ធ្លាក់ Europa League ខណៈ Man UTD ឡើង
Arsenal បានធ្លាក់ចេញពីការប្រកួត UEFA Europa League វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ Sporting Lisbon ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី១១ម៉ែត្រ។
ក្រុមទាំង២ស្មើគ្នា២ទល់នឹង២ កាលជើងទី១នៅព័រទុយហ្គាល់ មុនស្មើគ្នា១ទល់នឹង១នៅជើងទី១។ Granit Xhaka បានស៊ុតបញ្ចូលទីឲ្យក្រុមកាំភ្លើងធំនាំមុខក្នុងនាទី១៩ មុន Pereira Gonçalves តាមស្មើវិញនាទី៦៤។
ឈានដល់ការទាត់ប៉េណាល់ទី Gabriel Martinelli ទាត់មិនចូល ដោយត្រូវបានអ្នកចាំទី Adan សង្គ្រោះបាន ហើយ Nuno Santos បានស៊ុតចូលឲ្យ Sporting Lisbon ឡើងទៅវគ្គ៨ក្រុម។
ដោយឡែក Manchester United បានឡើងទៅកាន់វគ្គបន្ត ដោយទម្លាក់ Real Betis លទ្ធផលសរុបទាំង២ជើងទី៥ទល់នឹង១។ កាលជើងទី១ បិសាចក្រហមស៊ី៤ទល់នឹង១ ហើយបន្តឈ្នះ០ទល់នឹង១នៅជើងទី២៕