Marcelo មិនទាន់ចូលនិវ័ត្តន៍ហើយថែមទាំងចង់លេង ChampionLeague ទៀតផង
ខ្សែការពារ Marcelo បានបង្ហាញភាពសោកសៅ ក្តុកក្តួលយ៉ាងខ្លាំង ក្រោយពីរូបគេបានចូលរួមពិធីលាលែងពីសមាជិក Real Madrid ជាផ្លូវការ ប៉ុន្តែនិយាយថា រូបគេនឹងមិនទាន់គិតពីការចូលនិវត្តន៍នៅឡើយទេ នឹងនៅតែបន្តលេងជាច្រើនឆ្នាំទៀត។
នៅក្នុងពិធីលាលែងដែលរៀបចំដោយ Real Madrid នោះ កីឡាករអេស្ប៉ាញ បានអោយដឹងថា “ខ្ញុំមិនគិតព្រួយបារម្ភច្រើនពីអនាគតនោះទេ ដោយខ្ញុំចូលចិត្តជីវិតក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែការចាកចេញពី Real Madrid គឺជារឿងពិបាកបំផុត ព្រោះទីនេះគឺជាក្លិបដែលខ្ញុំបានលេងស្ទើរពេញមួយអាជីពទៅហើយ។”
កីឡាករវ័យ៣៤ឆ្នាំ ក៏អះអាងដែរថា គេមិនទាន់ច្បាស់ពីអនាគតទេ ប៉ុន្តែរូបគេមិនទាន់គិតគូរ ក្នុងការចូលនិវត្តន៍ ឬ ត្រឡប់ទៅកាន់ប្រទេសប្រេស៊ីលវិញទេ ដោយចង់លេងអោយក្លិបនៅតំបន់អឺរ៉ុប ហើយក៏ជាក្លិបដែលលេងនៅ UEFA Champions League រដូវកាលក្រោយផងដែរ។
The Nightmare