Haaland ថាមាន២ចំនុចដែលគេផ្លាស់មក Man City
Man City បានទិញយក Haaland ដោយទិញផ្ដាច់កុងត្រា ដោយចំណាយជាង ៦៣លានដុល្លារ។ នៅក្នុងការបង្ហាញខ្លួនជាផ្លូវការអោយ Man City កីឡាករ Erling Haaland បានប្រាប់មូលហេតុដែលធ្វើអោយខ្លួនផ្លាស់មកកាន់ក្លិបមេឃខៀវ គឺដោយសារមានឳពុកខ្លួនជាចំណែកមួយជួយជម្រុញរូបគេ។
Haaland បាននិយាយថា “ជាដំបូងគឺដោយសារតែឳពុករបស់ខ្ញុំជាចំណែកក្នុងរឿងផ្ទេរមកនេះ។ ដូចដឹងស្រាប់ ខ្ញុំកើតនៅអង់គ្លេស ខ្ញុំជាអ្នកគាំទ្ររបស់ក្លឹបហ្នឹងពេញមួយជីវិតរបស់ខ្ញុំទៅហើយ អញ្ចឹងហើយខ្ញុំដឹងច្រើនពីក្លឹបនេះ។”
Haaland បន្តថា “ជាចុងក្រោយទៀតគឺមាន២ចំណុចទៀតដែលធ្វើខ្ញុំសម្រេចបែបហ្នឹងគឺទី១ ខ្ញុំមានអារម្មណ៍ថា នេះជាផ្ទះខ្ញុំ អញ្ចឹងខ្ញុំគិតថាអាចអភិវឌ្ឍ និងធ្វើឲ្យល្អបំផុតក្នុងការប្រកួត។ ខ្ញុំចូលចិត្តរបៀបលេងនៅនេះ។ ទី២ ខ្ញុំចូលលេងបាល់បែបប្រយុទ្ធ ខ្ញុំចូលចិត្តភាពវិជ្ជមានរាល់ការប្រកួតរបស់ក្លឹបនេះ។ អញ្ចឹងហើយទាំងនេះជាអ្វីដែលខ្ញុំពេញចិត្ត ហើយខ្ញុំគិតថាចំណុចទាំងនេះគឺត្រូវនឹងខ្ញុំណាស់។”
The Nightmare