គ្រូអាហ្សង់ទីនមិនប្ដូរតាក់តិចទេពេលប៉ះក្រូអាត
យោងតាមគ្រូបង្គោល Lionel Scaloni អាហ្សង់ទីននឹងរក្សាយុទ្ធសាស្ត្រ និងរបៀបលេងដដែល ហើយបើផ្លាស់ប្តូរ ក៏ទៅតាមបម្រែបម្រួលនៃការប្រកួត World Cup 2022 ។ លោកថ្លែងបែបនេះមុនប៉ះក្រូអាតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
Scaloni បាននិយាយនៅថ្ងៃទី ១២ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា “៖យើងមានប្រព័ន្ធ និងស្ទីលលេងផ្ទាល់ខ្លួនរបស់យើង។ ជាការពិត ក្នុងស្ថានភាពជាក់លាក់ យើងត្រូវគិតគូរពីវិធីដែលគូប្រកួតលេង” ។ ប៉ុន្តែយើងនឹងមិនផ្លាស់ប្តូររចនាប័ទ្មហួសពីប្រព័ន្ធនោះទេ។ ក្រុមនឹងគ្រាន់តែផ្លាស់ប្តូរអាស្រ័យលើរបៀបដែលការប្រកួតដំណើរការ។”
ក្រូអាតទើបតែបានយកឈ្នះជប៉ុន និងប្រេស៊ីលរៀងក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី ដើម្បីឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup សាជាថ្មី ដូចឆ្នាំ២០១៨ដែលទទួលបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ចាញ់បារាំង៕