
Van Persie បដិសេធវិលទៅ Man UTD
Robin van Persie ត្រូវបានទាក់ទងឲ្យទៅធ្វើជំនួយការលោក Erik ten Hag នៅ Manchester United រដូវកាលក្រោយ ប៉ុន្តែអតីតខ្សែប្រយុទ្ធបិសាចក្រហមរូបនេះមិនចង់ចេញពី Feyenoord ទេ។
Daily Star រាយការណ៍ថា ខ្សែប្រយុទ្ធធ្លាប់លេងនៅ Arsenal ខាងលើចង់ធ្វើការនៅក្រុមថ្នាលក្លិបហូឡង់ជាង ខណៈកូនប្រុសរបស់គេក៏បានចូលរួមនៅ Feyenoord។ ដូច្នេះគេមិនចង់ទៅក្រុង Manchester វិញទេ។
ថ្មីៗនេះ ប្រភពពីសារព័ត៌មានអង់គ្លេសឲ្យដឹងថា Van Persie មានឱកាសវិលទៅ Old Trafford ក្នុងនាមជាជំនួយការលោក Ten Hag។ គ្រូបង្គោល Ajax Amsterdam ចង់យកអតីតខ្សែប្រយុទ្ធហូឡង់រូបនេះទៅ Man UTD ដែរ ព្រោះគិតថា អាចជួយលោកសម្របខ្លួននៅ Premier League និងនៅក្លិបបានលឿន។
ក្រៅពី Robin van Persie លោក Ten Hag ក៏មាន២ជម្រើសទៀតដែរ គឺលោក Steve McLaren និងលោក Rene Meulensteen ដែលសុទ្ធតែធ្លាប់ធ្វើការជាជំនួយការ Sir Alex Ferguson។ ក្នុងនោះ លោក Ten Hag ក៏ធ្លាប់ធ្វើជំនួយការ McLaren នៅ Twente កាលពីមុនដែរ៕