
អេ ណារ័ត្ន ថា គុនខ្មែរជួយសម្រួលជីវភាពខ្លួនបានច្រើន
មានប្រភពចេញពីជីវិតជាក្មេងកំព្រាគ្មានឪពុកម្ដាយសាច់ញាតិតាំងពីមិនទាន់ដឹងក្ដី អេណារ័ត្ន បានបង្ហើបពីការពុះពារឆ្លងកាត់ការលំបាកតាំងពី ជិវិត ជាកូនគូលីធ្វើការឲ្យគេដើម្បីបាយ១ថ្ងៃ៣ពេល និងការលំបាកបន្តបន្ទាប់រហូតក្លាយជាកីឡាករគុនខ្មែរមួយរូប ។
អេ ណារ័ត្ន បានចាត់ទុកគុនខ្មែរជា ចំណែកដ៏សំខាន់ដែលបានធ្វើឲ្យជីវិតខ្លួនប្រែពីភាពលំបាកទៅរកភាពប្រសើរបន្តិចម្ដងៗ។
តស៊ូ ក្នុងគុនខ្មែរ រយៈពេលជិត១០ឆ្នាំមកនេះ កូនសិស្សលោក អេ ភូថង ទទួលបានឱកាសឡើងប្រកួតញឹកញាប់ទាំងលក្ខណៈជាតិ អន្តរជាតិ ខ្សែក្រវាត់ និងដណ្ដើមប្រាក់លានជាដើម ដែលជាប្រភពចំណូលយ៉ាងសំខាន់។
កីឡាករមានកំណើតពីខេត្តតាកែវ សង្កត់ធ្ងន់ថា អាជីពគុនខ្មែរត្រូវការអត់ធ្មត់ ព្រោះក៏ពិបាករកឱកាសប្រកួតហើយតម្លៃខ្លួនក៏ទាបសម្រាប់ការប្រលូក ថ្មីថ្មោង។ ប៉ុន្តែអ្នកប្រយុទ្ធដ៏អង់អាចបានចែករំលែកបទពិសោធប្រកបដោយសុទិដ្ឋិនិយមថា ឲ្យតែមានការប្រឹងប្រែងបង្កើនសមត្ថភាពដោយមិនរារែក គុនខ្មែរពិតជាប្រភពចំណូលដ៏សមរម្យនៅពេលមានកេរ្តិ៍ឈ្មោះ៕