តារាឆ្នើមរបស់ក្លឹប Man Utd កីឡាករ Antony ជួបគ្រោះថ្នាក់ចរាចរណ៍
អត្ថបទដោយ BC99
តារាឆ្នើមរបស់ក្លឹប Manchester United កីឡាករ Antony ទើបតែបង្ហើបប្រាប់ពីភាពភ័យខ្លាចរបស់ខ្លួនបន្ទាប់ពីបានជិះរថយន្តស្ព័រ BMW បង្ករជាគ្រោះថ្នាក់នៅលើផ្លូវហាយវេនៅថ្ងៃចូលឆ្នាំសកល។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានធ្វើឱ្យឡានសេរ៊ីទុះនើប X6 របស់ខ្លួនរងនូវការខូចខាតជាអន្លើនៅលើផ្លូវហាយវេបន្ទាប់ការប្រកួតរបស់ក្រុម Man Utd ដែលបានយកឈ្នះទៅលើក្រុម Wolves ដោយលទ្ធផល 1-0 នាពេលកន្លងមក។
ប៉ូលីសត្រូវបានគេហៅទៅកាន់កន្លែងកើតហេតុនៅជិតផ្ទះរបស់កីឡាកររូបនេះនៅសង្កាត់ Hale នាទីក្រុង Manchester ។ តាមរបាយការណ៍ប៉ូលីសបានឱ្យដឹងថាដោយសារតែភាពងងឹតនិងស្ថានភាពផ្លូវសើមទើបធ្វើឱ្យ Antony បាត់បង់ម្ចាស់ការលើផ្លូវកោងនិងបណ្តាលឱ្យរថយន្តទៅបុកខឿនផ្លូវខូចចខាតជាដំណំតែមិនបណ្តាលឱ្យមាននរណាម្នាក់រងគ្រោះឡើយ។