
លើកពេលប្រកួតមួយនៅលីគកំពូលអាល្លឺម៉ង់ក្រោយអាជ្ញាកណ្ដាលត្រូវមួយកំប៉ុងប៊ីយែរ
ការប្រកួត Bundesliga រវាង Bochum ជាមួយ Borussia Monchengladbach ត្រូវបានបោះបង់ចោល បន្ទាប់ពីជំនួយការអាជ្ញាកណ្តាលម្នាក់ត្រូវស្រាបៀរគប់ពីលើកន្លែងអង្គុយ។
Gladbach បាននាំមុខ ២-០ មុនគ្រាប់បាល់របស់ Alassane Plea និង Breel Embolo។ ប៉ុន្តែហេតុការណ៍មួយក៏បានកើតឡើង គឺជំនួយការអាជ្ញាកណ្តាល Christian Gittelmannn ត្រូវបានគេគប់នឹងកំប៉ុងស្រាបៀរ ក្នុងនាទី៧១។
ក្លិបបាល់ទាត់ Bochum បានសុំទោសជាផ្លូវការ និងថា ជាល្ងាចដ៏អាម៉ាស និងជូរចត់។
កីឡាករម្ចាស់ផ្ទះបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះទង្វើរបស់អ្នកគាំទ្រ។
ការប្រកួតនេះគឺជាលើកទីមួយហើយដែលម្ចាស់ផ្ទះ Bochum អាចស្វាគមន៍អ្នកគាំទ្រជាង២ម៉ឺននាក់នៅក្នុងទឹកដីខ្លួន៕