Messi រកបានគ្រាប់ទី៧០០ក្នុងកម្រិតក្លិប ខណៈ Mbappe ស្មើកំណត់ត្រានៅ PSG
Lionel Messi រកបានគ្រាប់ទី៧០០របស់ខ្លួនក្នុងកម្រិត ក្រោយបំប៉ោងសំណាញ់មួយគ្រាប់ក្នុងជ័យជម្នះ០ទល់នឹង៣របស់ Paris Saint Germain លើ Marseille ក្នុងការប្រកួត Ligue 1។
Messi រកបាន៦៧២គ្រាប់សម្រាប់ Barcelona ពីការប្រកួត៧៧៨លើក ហើយពេលមកដល់ PSG គេរកបាន២៨គ្រាប់ទៀត។
ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ដដែល Mbappe រកបាន២គ្រាប់ និងជាគ្រាប់ទី២០០របស់គេស្មើ Edison Cavani។
ជ័យជម្នះនេះដែរបង្កើនការនាំមុខរបស់ PSG ៨ពិន្ទុលើ Marseille ពីការប្រកួត២៥លើក៕