
Man UTD ឡើងផ្ដាច់ព្រ័ត្រ League Cup
Manchester United បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ League Cup ក្រោយបន្តឈ្នះ Nottingham Forest ២ទល់នឹង០ ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។
Anthony Martial ដែលអវត្តមាន៤ប្រកួតកន្លងទៅបានទាត់បញ្ចូលទីឲ្យបិសាចក្រហមនាំមុខមុនក្នុងនាទី៧៣។ ៣នាទីក្រោយមក Rashford assist ឲ្យ Fred ទាត់បញ្ចូលទីបន្ថែមគ្រាប់ទី២បានសម្រេច។
សរុបការប្រកួតទាំង២ជើង Manchester United ឈ្នះ Nottingham ៥ទល់នឹង០ និងឡើងទៅប៉ះ Newcastle United ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែកុម្ភៈ នាកីឡដ្ឋាន Wembley៕