
ក្រុមវិទ្យាល័យឫស្សីកែវកំពុងឈរកំពូលតារាងជើងឯកវិទ្យាល័យ
ក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវ កំពុងគ្រប់គ្រងតារាងចំណាត់ថ្នាក់ពិន្ទុនៃពានរង្វាន់ជើងឯកវិទ្យាល័យ រដូវកាល២០២៣ ដោយមាន២៥ពិន្ទុពីការឈ្នះ៨ ស្មើ១ និងចាញ់១។
ក្រុមលេខ២ គឺវិទ្យាល័យឥន្ទ្រទេវី មាន២៤ពិន្ទុពីការឈ្នះ៧ និងស្មើ៣។ ក្រុមលេខ៣ វិទ្យាល័យច្បារអំពៅ មាន២១ពិន្ទុ និងក្រុមលេខ៤ វិទ្យាល័យជ័យវរ្ម័នទី៧ មាន២០ពិន្ទុ។
ចំណែកក្រុមវិទ្យាល័យសាមគ្គីមិនទាន់អស់ឱកាសប្រជែង Top 4 នៅឡើយទេ ដោយមាន១៩ពិន្ទុឈរនៅលេខ៥ ខណៈការប្រកួតនៅសល់មួយលើកទៀតសម្រាប់វគ្គវិលជុំសន្សំពិន្ទុ៕