អ្នកគាំទ្រថៃទារដកតំណែងគ្រូ U23 ក្រោយស្មើ U23 វៀតណាម
លោក Worrawut Srimaka គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ ទទួលបានការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រប្រទេសខ្លួន ក្រោយបានត្រឹមស្មើវៀតណាម២ទល់នឹង២ ក្នុងការប្រកួតបើកឆាក AFC U23 Championship 2022 នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា។
លើទំព័រអ្នកគាំទ្រថៃមួយ អ្នកគាំទ្រថៃយ៉ាងច្រើនបានទាមទារឲ្យមានការដកតំណែងលោក Srimaka។ ពួកគេលើកឡើងថា ក្រុម U23 ថៃមិនដែលចាញ់នរណាទេ តែត្រូវតែប្ដូរគ្រូដើម្បីលទ្ធផលល្អ។
លោក Worawut Srimaka បានចូលកាន់តំណែងជាគ្រូបង្គោល U23 ថៃ កាលខែសីហា ឆ្នាំ២០២១។ តាមពិតទៅលោកក៏ធ្លាប់ធ្វើគ្រូ U23 ថៃកាលឆ្នាំ២០១៧ និងឈ្នះមេដាយមាសបាល់ទាត់បុរសនាពេលនោះទៀតផង៕