
ច្រឹង ពលរដ្ឋ នៅមិនទាន់ជា១០០ភាគរយឲ្យ Buriram សម្រាប់ការបង្ហាញខ្លួនក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយ ភ្នំពេញក្រោន នៅថ្ងៃនេះ

ច្រឹង ពលរដ្ឋ ពាក់លេខ២៤នៅ Buriram
កាលពីប៉ុន្មានខែមុន ក្លឹបលំដាប់នៅលីគកំពូលថៃ Buriram United បានប្រកាសជាផ្លូវការជាមួយសមាជិកថ្មីគឺ អតីតកីឡាករជម្រើសជាតិកម្ពុជា ច្រឹង ពលរដ្ឋ ក្រោមកិច្ចសន្យាខ្ចីជើង2ឆ្នាំ ជាមួយក្លឹបក្រសួងការពារជាតិរបស់កម្ពុជា។ កន្លងផុតមួយរយៈពេលធំហើយដែល ច្រឹង ពលរដ្ឋ នៅមិនទាត់ចាប់ផ្ដើមជាមួយក្លឹបថ្មី Buriram ដោយសារតែក្លឹបនៅលីគកំពូលប្រទេសថៃមួយនេះចង់ឲ្យរបួសរបស់ ពលរដ្ឋ ជាសៈស្បើយ១០០ភាគរយសិន ចាំបង្ហាញខ្លួនជាផ្លូវការនៅលើទីលាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ច្រឹង ពលរដ្ឋ
ជាមួយគ្នានេះ ប្រសិនបើ ច្រឹង ពលរដ្ឋ ពុំមានរបួសទេនោះ រូបគេអាចនឹងត្រូវបង្ហាញខ្លួនក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយក្លឹបកម្ពុជា ភ្នំពេញក្រោន ថ្ងៃនេះ ដោយសារប្រកួតនឹងចាប់ផ្តើមនៅវេលាម៉ោង ៣និង៣០នាទីរសៀលនេះ។