ខេត្តបុរីរាំបង្ហាញទីលានប្រណាំងរថយន្តជាផ្លូវការ ស្របពេលដែលកម្ពុជាត្រៀមសាងសង់ទីលានប្រណាំងរថយន្តលំដាប់ពិភពលោក
ក្រោយពីបានសាងសង់រួចរាល់ ទីបំផុតខេត្តបុរីរាំប្រទេសថៃ បានបង្ហាញជាផ្លូវការនៅទីលានប្រណាំងរថយន្តដ៏ធំ និងទីលានប្រកួនកីឡាលំដាប់អន្តរជាតិផ្សេងៗទៀត រួមមានដូចជា៖ ទីលានប្រកួតបាល់ទាត់លំដាប់ស្តង់ដារអន្តរជាតិ ទីលានប្រណាំងឡាន និង ម៉ូតូលំដាប់អន្តរជាតិ ដែលត្រៀមសម្រាប់ទទួលស្វាគមន៍ការប្រកួតប្រណាំងរថយន្ត Formula 1 ប្រណាំងម៉ូតូធំ GP ដោយការប្រកួតប្រណាំងទាំងនោះនឹងមកដល់ទឹកដៃប្រទេសថៃឆាប់ៗខាងមុខនេះ ស្របពេលគ្រប់ហេដ្ឋារចនាសម្ព័ន្ធបានរៀបចំ១០០ភាគរយហើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៩ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបរបស់ ឧកញ៉ា ម៉ុង ឫទ្ធី បានចុះហត្ថខា ជាមួយក្រុមហ៊ុនជប៉ុន Yamamoto Rock Prodoucts Co.Ltd លើ កិច្ចព្រមព្រៀងស្តីអំពី គម្រោងសហប្រតិបតិ្ត ការអាជីវកម្មសាងសង់ទីលានប្រណាំងរថយន្តលំដាប់ថ្នាក់លេខពីរលើពិភពលោក នេះបើយោងតាម ឧកញ៉ា ម៉ុង ឫទ្ធី សរសេរលើទំព័រហ្វេសប៊ុកថាទីលាននេះត្រូវសាងសង់លើផ្ទៃដីទំហំ៥០០ ហិកតាស្ថិតនៅឃុំសែនដីស្រុក សំរោងទងខេត្តកំពង់ស្ពឺ ។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរទៀតថាគម្រោងសាងសង់កន្លែងប្រណាំងរថយន្តនេះមិនសូវបានទទួល ប្រាក់ចំណេញច្រើនទេ។ តែលោកឧកញ៉ាយល់ថាវានឹងអាចធ្វើជាស្ពានចម្លងឲ្យមានការផ្សារភ្ជាប់ទំនាក់ទំនង រវាងក្រុមកីឡាករកម្ពុជា – ជប៉ុន និង កីឡាករពីបណ្ដាប្រទេសជាច្រើនទៀតនៅលើពិភពលោក ៕