Marcus Rashford ត្រឡប់មកជួយបិសាចក្រហមបានវិញហើយ!
ខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុមបិសាចក្រហម Manchester United បានចូលរួម ការហ្វឹកហាត់ពេញលេញជាមួយក្រុមវិញជាលើកដំបូងនៅថ្ងៃសុក្រនេះ បន្ទាប់ពីការវះកាត់ស្មារួច។ គួររំលឹកថា កីឡាករជម្រើសជាតិអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះមិនបានចូលលេងឲ្យក្រុម Manchester United ទេ ក្រោយចប់ព្រឹត្តិការយូរ៉ូ ២០២០ នៅខែកក្កដាកន្លងទៅ។
សូមបញ្ជាក់ថា Rashford មានបញ្ហារបួសស្មាអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែររូបគេព្យាយាមចូលលេងទាំងរបួសដើម្បីជួយក្លិប និង ជួយក្រុមជម្រើសជាតិអង់គ្លេស ហើយរូបគេក៏សម្រេចចិត្តវះកាត់របួសស្មាបន្ទាប់ពីចប់ព្រឹត្តិការទាំងនោះ ។ ជាមួយគ្នានោះលោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមបាននិយាយថា“ Marcus បានហ្វឹកហាត់យ៉ាងពេញលេញជាលើកដំបូងនៅថ្ងៃនេះជាមួយពួកយើងនិងមិត្តរួមក្រុមវិញហើយ៕