Thierry Chantha Bin អាចស៊ុតគ្រាប់បាល់ដំបូងរបស់ខ្លួន ក្រោយផ្លាស់ទៅលេងនៅលីគកំពូលម៉ាឡេស៊ីជិត២ឆ្នាំ
Thierry Chantha Bin ជាកីឡាកររបស់កម្ពុជាម្នាក់គត់ដែលជោគជ័យខ្លាំងទាំងLeagueក្នុងស្រុកនិងក្រៅស្រុក ជាពិសេសគាត់បានក្លាយជាកីឡាករខ្មែរតែមួយគត់នៅLeagueកំពូលម៉ាឡេស៊ីដែលនៅលេងយូជាងគេ ថែមទាំងជាប់ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបរទេសដែលល្អបំផុតសម្រាប់Leagueកំពូលម៉ាឡេស៊ី ដោយសារតែរាងកាយរឹកមាំ បច្ចេកទេសល្អ និងអត្តចរឹតរបស់គាត់ ពិសេសប្រជាជនម៉ាឡេស៊ីជាច្រើនដែលគាំទ្រគាត់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
តែសម្រាប់ការពីថ្ងៃម្សិលមិញអ្វីដែលគួរឲ្យរំភើបខ្លាំងជាងគេនោះ គឺ Thierry Chantha Bin អាចរកគ្រាប់បាល់ទី១របស់ខ្លួនបានសម្រេចចាប់តាំងពីរូបគេបានផ្លាស់ទៅលេងនៅលីគកំពូលរបស់ម៉ាឡេស៊ី Terengganu FC ជិត២ឆ្នាំហើយនោះ។ សូមបញ្ជាក់ថា គ្រាប់បាល់ដំបូងរបស់ Thierry Chantha Bin ស៊ុតបញ្ចូលទីក្នុងនាទី៨៧ ខណៈដែលក្រុម Terengganu FC ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Perak ក្នុងលទ្ធផល៣ទល់១។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរដឹងដែរថា ធារី ចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនដោយហ្វឹកហាត់នៅថ្នាលយុវជនក្លិប Strasbourg មនឈានជើងចូលវិស័យបាល់ទាត់នៅកម្ពុជាលើកដំបូងក្នុងឆ្នាំ២០១២ ក្រោយឆ្លងកាត់ក្លិបមួយចំនួននៅបារាំង ហើយក៏បន្តដំណើរទៅថៃ មុននឹងផ្លាស់មកម៉ាឡេស៊ីនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះផងដែរ អតីតកីឡាករភ្នំពេញក្រោនបញ្ជាក់ថា៖ “នៅពេលអនាគត ខ្ញុំចង់បញ្ចប់អាជីពនៅអាស៊ី ឬកម្ពុជា តែម្ដង ព្រោះខ្ញុំស្រលាញ់អាស៊ី។ មិនតែប៉ុណ្ណោះ ខ្ញុំចង់បង្កើតមុខជំនួញនៅកម្ពុជា ព្រោះគិតថា មានឱកាសច្រើនជាងនៅបារាំង។ តែឥឡូវនេះ ខ្ញុំផ្ដោតលើការលេងបាល់ឲ្យបានកាន់តែយូរសិន”៕