De Ligt អានសៀវភៅដែល Depay សរសេរអំពីសុបិន្តអាក្រក់ពេលនៅ Old Trafford
(BC-99)
Matthijs De Ligt ត្រូវបានលួចថតនៅក្នុងថ្ងៃវិស្សមកាលរបស់គេជាមួយនិងសង្សារដ៏ស្រស់ស្អាតនៅរមនីយដ្ឋានដ៏ទំនើបមួយកន្លែង តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺសៀវភៅមួយក្បាលក្នុងដៃរបស់គេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Heart of A Lion គឺជាសៀវភៅដែលសរសេរបរិយាយអំពីជីវិតរបស់ Memphis Depay អតីតកីឡាករ Manchester United ដែលជួបរឿងខកចិត្តនៅទឹកដី Old Trafford ក្រោមការដឹកនាំរបស់លោក Louis Van Gaal និងលោក Jose Mourinho។
ខ្សែការពាររបស់ Ajax De Ligt ត្រូវបានក្រុមបិសាចក្រហម Manchester United កំពុងតែចរចារចង់បានរូបគេអោយមកចូលរួម តែវាដូចជាចៃដន្យណាស់ដែលរូបគេបានទិញសៀវភៅនេះយកទៅអាន។ ក្នុងសៀវភៅនេះ Depay បានសរសេរត្រង់ឃ្លារមួយថា ខ្ញុំត្រូវតែបន្ទោស Van Gaal និង Jose Mourinho ដែលធ្វើអោយខ្ញុំមើលទៅកាន់ពិភពលោកនេះកាន់តែតូចចង្អៀត។ មួយឃ្លារទៀត Depay បានសរសេរថា ខ្ញុំមិនដឹងជាពួកលោកទិញខ្ញុំមកធ្វើអីទេ ខណៈដែលខ្ញុំកំពុងតែលេងនៅ PSV បានយ៉ាងល្អ តែមកដល់ Old Traford ពួកលោកបែជាអោយខ្ញុំលេងខុសកន្លែងដែលជាជំនាញខ្ញុំទៅវិញ។
មិនដឹងថា De Ligt មានអារម្មណ៍បែបណាចំពោះក្លិបបិសាចក្រហម Manchester United នោះទេនៅពេលដែលគេបានអានសៀវភៅនេះរួច។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$