
ម្ចាស់ស្បែកជើងមាស Ciro Immobile មានកំណត់ត្រាល្អជាង Ronaldo Messi និង Lewandowski
(BC-99)
Ciro Immobile បាននិយាយថាគេស្ទើរតែមិនជឿថាខ្លួនឯងស៊ុតបាល់បានច្រើនជាង Cristiano Ronaldo និង Lionel Messi នឹងបានក្លាយជាម្ចាស់ពានរង្វាន់ស្បែកជើងមាសក្រោយពីបញ្ចប់រដូវកាលនេះ។
កីឡាករ Lazio វ័យ៣០ឆ្នាំរូបនេះបានរកគ្រាប់បាល់សរុបអោយក្រុមរបស់ខ្លួនក្នុងក្របខណ័្ឌ Serie A ចំនួន ៣០ គ្រាប់ក្នុងរដូវកាល ២០១៩-២០២០ បន្ទាប់ពីបានឆ្លងកាត់ចំនួន ៣៧ ប្រកួត។
ដោយបានជួយអោយ Lazio មានកៅអីប្រជែងយកពានរង្វាន់អឺរ៉ុប Champions League នៅរដូវកាលក្រោយ Immobile បានបញ្ជាក់ថានេះគឺជាផ្នែកមួយនៃគោលដៅរបស់ក្លឹបដែលសម្រេចបានបន្ទាប់ពីឈរនៅលេខរៀងទី៤និងចាញ់តែ ៥ ពិន្ទុពីក្រោយក្រុមជើងឯក Juventus ។ មិនត្រឹមតែប៉ុណ្ណោះទៀតសោតកីឡាករជម្រើសជាតិ Italy រូបនេះក៏បានលើកឡើងបន្ថែមអំពីការជួយជ្រោមជ្រែងពីមិត្តរួមក្លឹប Lazio ទាំងអស់គ្នាដែលបានចូលរួមសហការណ៍យ៉ាងជិតស្និទ្ធចំពោះគេ។
គួរបញ្ជាក់ដែរថានៅរដូវកាល ២០១៩-២០២០ ដែលទើបតែបញ្ចប់នេះមានតែក្របខណ្ឌ Serie A ទេដែលកីឡាករម្ចាស់ស្បែកជើងមាសស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេបើធៀបទៅនឹងក្របខណ្ឌកំពូល៤ទៀតនៅអឺរ៉ុបដែលមានដូចជា Lewandowski ស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់នៅ Bundesliga ។ Lionel Mess iស៊ុតបញ្ចូលទីបាន ២៥ គ្រាប់នៅ La Liga ។ Jamie Vardy ស៊ុតបញ្ចូលទីបាន ២៣ គ្រាប់នៅ Premier League និង Kyllian Mbappe ស៊ុតបាន ១៨ គ្រាប់នៅ Ligue 1 ៕