
Valencia បង្កើតកំណត់ត្រាពិសេសសម្រាប់អេក្វាឌ័រ
ក្រុមបាល់ទាត់ជម្រើសជាតិអេក្វាឌ័របានយកឈ្នះម្ចាស់កាតារ ០ទល់នឹង២ ក្នុងការប្រកួតបើកឆាក FIFA World Cup 2022។
Enner Valencia បានទាត់បាល់បញ្ចូលទីនាំមុខឲ្យក្រុមភ្ញៀវមកពីអាមេរិកខាងត្បូង ក្នុងនាទី១៦។ បើតាមស្ថាប័ន opta នេះជាគ្រាប់បើកឆាក World Cup ទី១ ដែលធ្វើបានដោយការទាត់បាល់១១ម៉ែត្រ។
ខ្សែប្រយុទ្ធមកពី Fenerbahce ក៏បន្ថែមបានមួយគ្រាប់ទៀតនាទី៣១។ តាមពិតទៅគេរកបានមួយគ្រាប់ទៀតតាំងពីនាទីទី៥ តែក្រោយពិនិត្យ V.A.R ឃើញថា ជាបាល់ off-side ទៅវិញ។
គិតត្រឹមពេលនេះ Valencia រកបាន៥គ្រាប់ហើយនៅ World Cup ដោយកាលឆ្នាំ២០១៤នៅប្រេស៊ីល គេរកបាន៣គ្រាប់៕