Zlatan គឺជាអ្នកទាត់ចូលច្រើនជាងគេក្នុងក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត
Zlatan Ibrahimovic ត្រូវបានកោះហៅចូលជម្រើសជាតិស៊ុយអែតសាជាថ្មីក្នុងវ័យ៣៩ឆ្នាំនៅថ្ងៃអង្គារ ទី១៦ ខែមីនា។
ខ្សែប្រយុទ្ធក្លិប AC Milan បានបើកចំហរសម្រាប់ការកោះហៅចូលជម្រើសជាតិជាថ្មីនេះតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយគ្រូបង្គោលក្រុមស៊ុយអែត លោក Janne Andersson ក៏បានហោះទៅជួបគេដល់ក្រុង Milan ប្រទេសអ៊ីតាលី។
គេនឹងអាចបង្ហាញខ្លួនសាជាថ្មី ក្រោយខកខានតាំងពីឆ្នាំ២០១៦ ហើយអាចចូលលេងពេលប៉ះហ្សកហ្ស៊ី ថ្ងៃទី២៥ ខែមីនា និង៣ថ្ងៃក្រោយមកជួបកូសូវ៉ូ ក្នុងវគ្គជម្រុះ FIFA World Cup 2022។
Zlatan ជាប់ជម្រើសជាតិលើកដំបូងឆ្នាំ២០០១ និងរកបាន៦២គ្រាប់ពីការចូលលេង១១៦ដង មានន័យថា គេជាអ្នកទាត់ចូលច្រើនជាងគេក្នុងក្រុមជម្រើសជាតិស៊ុយអែត។
នៅ AC Milan រដូវកាលនេះ គេរកបាន១៤គ្រាប់ពីការប្រកួត១៤លើក៕