Paulo Dybala៖ ខ្ញុំត្រៀមខ្លួនរួចជាស្រេចហើយ បើទោះមិនទាន់ពេញជើង១០០%ក្រោយសះស្បើយកូវីដ១៩
ខ្សែប្រយុទ្ធ Paulo Dybala បាននិយាយកាលពីពេលថ្មីៗនេះថាត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការវិលត្រឡប់មកវិញរបស់ក្របខ័ណ្ឌ Serie A បើទោះខ្លួនមិនទាន់ពេញជើង១០០%ក្រោយពីជាសះស្បើយពីវីរុសកូវីដ១៩។
កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើបានឆ្លងវីរុសនៅខែមិនាជាមួយមិត្តស្រីរបស់ខ្លួន Oriana Sabatini ក្នុងអំឡុងពេលប្រទេសអ៊ីតាលីកំពុងរងទុក្ខ ប៉ុន្តែបានជាសះស្បើយវិញបន្ទាប់ពីធ្វើតេស្តអវិជ្ជមានចំនួន២លើក។
គួរឱ្យដឹងថា ការប្រកួតក្របខ័ណ្ឌ Serie A រដូវកាល២០១៩/២០ នឹងត្រឡប់មកវិញនៅពាក់កណ្តាលខែមិថុនានេះវិញហើយ ដោយក្រុមកំពូលតារាង Juventus ត្រូវប៉ះជាមួយ Bologna នៅថ្ងៃទី២២។