
ទេស សម្បត្តិ សូមទោសបឹងកេតរឿងប្រទូស្ដរាយជាមួយជា វេសលី
ខ្សែការពារវិសាខា ទេស សម្បត្តិ បានផុសលើគណនី Facebook ផ្ទាល់ខ្លួន សូមទោសទៅកាន់ក្លិបចាស់បឹងកេត ពាក់ព័ន្ធរឿងប៉ះទង្គិចគ្នាជាមួយអតីតមិត្តរួមក្រុម ជា វេសលី។
ក្នុងនាទី៧៥នៃការប្រកួត Cambodian Premier League នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា វេសលី បានស្លាយសម្បត្តិដួល។ ដោយមិនអាចទប់អារម្មណ៍បានអ្នកទាំង២ក៏បញ្ចេញកំហឹងដាក់គ្នា។
ប៉ុន្តែ បន្ទាប់ពីចប់ការប្រកួត សម្បត្តិ ដែលបានចំណាយពេល២រដូវកាលកន្លះនៅបឹងកេត មុនផ្លាស់ទៅវិសាខា ក្នុងខែសីហា ឆ្នាំ២០២១ បានផ្ញើសារសូមទោសក្រុមចាស់មួយនេះ។
លទ្ធផលក្នុងនោះដែរ វិសាខាបានវាយបកយកឈ្នះបឹងកេត ដោយលទ្ធផល៥ទល់នឹង៣៕