រឿងរ៉ាវកីឡាសំខាន់ៗទាំង៧ដែលកើតឡើងនៅយប់មិញនេះ
១- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ សម្តេចពុកនឹងសាកល្បងអញ្ជើញ Neymar និង Messi ដើម្បីឲ្យពួកគេទាំង២មកទស្សនកិច្ចនៅប្រទេសកម្ពុជា។
២- ក្នុងជំនួបរវាងក្រុមបិសាចក្រហម Manchester United និង ហង្សក្រហម Liverpool ត្រូវបានលើកការប្រកួតទៅថ្ងៃក្រោយវិញ ក្រោយមានបាតុករប្រមាណជាង២០០នាក់ចូលមកអុកឡុកដល់ទីលាន Old Trafford ដើម្បីជាសញ្ញាបញ្ជាក់ថា ពួកគេចង់អោយត្រកូន Glazer ដែលជាម្ចាស់ភាគហ៊ុនធំរបស់ Man Utd ចាកចេញពីបិសាចក្រហម។
៣- លោក Arsene Wenger អតីតអ្នកចាត់ការក្រុម កាំភ្លើងធំ Arsenal បានមានប្រសាសន៍ថា អ្វីដែលកំពុងកើតឡើងនៅ Old Trafford គឺជាបដិវត្តមួយនៅក្នុងបាល់ទាត់។ គាត់និយាយថាអ្នកគាំទ្រគឺជាកត្តាសំខាន់បំផុតក្នុងវិស័យបាល់ទាត់។
៤- ប្រិយ៍មិត្តរបស់ក្រុមបិសាចក្រហម Manchester United បាន Troll ប្រិយ៍មិត្តមាន់ខ្នាយមាស Tottenham ថាមានហ្វេន Spurs មកបន្លំខ្លួនចូលលួចពាននៅទឹកដី Man Utd។ ដែលធ្វើអោយមានការយល់ច្រឡំយ៉ាងភ្ញាក់ផ្អើលផងដែរ។
៥-Inter Milan បានលើកពានអ៊ីតាលី Serie A ដោយស្វ័យប្រវត្តិ ក្រោយខកខាន១១ឆ្នាំ ខណៈដែលសល់៤ប្រកួតទៀត ក្រោមការដឹកនាំដោយលោក Antonio Conte អតីតអ្នកចាត់ការ Juventus និង តោខៀវ Chelsea។
៦- យប់មិញនេះក្រុម Tottenham បានពាក់អាវដែលមានអក្សរខ្មែរតំណាងអោយអង្គការផ្កាយសមុទ្រកម្ពុជា ខណៈដែល Gareth Bale ស៊ុតបាន Hat-trick សារជាថ្មីនៅ Premier League ក្រោយខកខានតាំងពីឆ្នាំ២០១២។
៧- Lionel Messi ស៊ុតបាន២គ្រាប់ ខណៈដែលក្រុម Barcelona តាមពីក្រោយវាយបកយកឈ្នះក្រុម Valencia ៣-២។ រីឯ Cristiano Ronaldo វិញក៏រកបាន២គ្រាប់ ខណៈដែល Juventus តាមពីក្រោយវាយបកយកឈ្នះ Udinese ២-១។ កីឡាករ Lionel Messi (ស៊ុតបាន២៨គ្រាប់) ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ La Liga ចំណែកឯ Cristiano (ស៊ុតបាន២៧គ្រាប់) ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Serie A៕