សហព័ន្ធបាល់ទះប្រកាសគ្រូបង្វឹកជម្រើសជាតិ ត្រៀមស៊ីហ្គេម
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសឈ្មោះគ្រូបង្វឹកជម្រើសសម្រាប់ ដឹកនាំក្រុមបាល់ទះ កម្ពុជា ត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម នៅ ប្រទេសវៀតណាម ក្នុងឆ្នាំ ២០២១ ខាងមុខ ។
សហព័ន្ធបាល់ទះកម្ពុជា ÷ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា លោក Li Jun ជាគ្រូបង្វឹកក្រុមបាល់ទះក្នុងសាលផ្នែកបុរសជម្រើសជាតិកម្ពុជា មានតួនាទីដឹកនាំក្រុមហ្វឹកហាត់ ត្រៀមចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (31st SEA Games) នៅខែវិច្ឆិកា ខាងមុនក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម ។
សូមបញ្ជាក់ថា លោក Li Jun ជនជាតិ ចិន ជាគ្រូបង្វឹកបាល់ទះជម្រើសជាតិកម្ពុជា បានចូលដឹកនាំកាលពីឆ្នាំ ២០១៨ ។ លោកធ្លាប់បង្កើតស្នាដៃល្អៗ ដោយដឹកនាំជម្រើសជាតិកម្ពុជា ឈ្នះ វៀតណាម ៣ សិត ទល់ ២ កាលពីស៊ីហ្គេម ២០១៩ នៅប្រទេស ហ្វីលីពីន ៕