កូវីដ១៩បានឆក់យកជីវិតភរិយារបស់អតីតកីឡាករហែលទឹកកម្ពុជា ដែលកំពុងមានផ្ទៃពោះ ៧ខែ
បើយោងតាមការចុះផ្សាយពីសំណាក់ Page: ទេសចរណ៍កីឡា បានសរសេរសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះគ្រួសារលោក គុណ ណារ៉ាក ដែលជាអតីតកីឡាករហែលទឹកជម្រើសជាតិឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០ ដែលបច្ចុប្បន្ននេះជាមន្ត្រីគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ។
សូមបញ្ជាក់ថាគ្រួសាររបស់លោកមានទុក្ខជាទម្ងន់ដោយភរិយាឈ្មោះថា អ៊ុំ សុខខែម អាយុ៣៥ឆ្នាំ និងមានផ្ទៃពោះ៧ខែបានឆ្លងជំងឺកូវីដ១៩ និងបានសម្រាកព្យាបាលជំងឺ នៅយប់ថ្ងៃទី១៩ ខែឧសភា វេលាម៉ោង១២យប់ និងព្រឹកថ្ងៃទី២៣ ខែឧសភា វាលាម៉ោង៣ព្រឹក បានទទួលមរណភាព ដោយជំងឺកូវីដ១៩ ដ៏កាចសាហាវ ។ សូមសម្តែងការសោកស្ដាយនូវការបាត់បង់ជីវិតភរិយារបស់លោកគុណ ណារ៉ាក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព និងសូមឧទ្ទិសដួងវិញ្ញាណក្ខន្ធលោកស្រី បានទៅកាន់ទីបរមសុខ៕ (ប្រភពៈ ទេសចរណ៍កីឡា)