លីគទី២មកវិញ ! ព្រៃវែង តាមស្មើ Tiffy Army U-21 នៅវិនាទីចុងក្រោយ
ក្លិប ព្រៃវែង ស៊ុតចុងម៉ោងតាមស្មើក្រុម Tiffy Army U-21 ក្នុងការប្រកួតបាល់ទាត់លីគលំដាប់ទី២កម្ពុជាដែលបានវិលត្រលប់មកវិញក្រោយសម្រាកដោយសារកូវីដ១៩ ។
ការប្រកួតរវាងក្រុមកំពូលតារាងទាំងពីរបានធ្វើឡើងនៅ កីឡដ្ឋានស្តាតចាស់ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រុម យុវជនទ័ព បាននាំមុខមុនតាំងពីវគ្គទី១ ហើយលទ្ធផលនេះបានអូសបន្លាយរហូតដល់ វិនាទីចុងក្រោយ ពោលនាទី៩០+៥ ទើបខាង ព្រៃវែង ស៊ុតតាស្មើ បានសម្រេច ដោយកីឡាករ តារាពេជ្រ ។
បន្ទាប់ចែកគ្នាម្នាក់១ពិន្ទុ គិតត្រឹមសប្តាហ៍ទី៧នេះ ក្រុមបាល់ទាត់ ព្រៃវែង បន្តឈរកំំំពូលតារាងដោយមាន ១៧ពិន្ទុស្មើគ្នាជាមួយ Tiffy Army U-21 ប៉ុន្តែ លើស គ្រាប់ស៊ុត ៕