ឈ្លោះគ្នាផ្អើលតារាងក្នុងការប្រកួតរវាង Lyon និង Monaco អស់សរុបកាតក្រហម៥
ក្រុមកីឡាករ Monaco និង Lyon មួយចំនួនមិនបានទប់កំហឹងរបស់គេជាប់ឡើយ ដោយបានបោលសំរុកដាក់គ្នាក្នុងនាទីចុងក្រោយនៃការប្រកួតដែល Lyon ឈ្នះ២ទល់នឹង៣។
លទ្ធផលនេះធ្វើឲ្យកីឡាករ Monaco មិនសប្បាយចិត្ត ព្រោះពួកគេត្រូវខកខានយកពិន្ទុប្រជែងជើងឯក Ligue 1 ជាមួយ Lille និង Paris Saint Germain។ បូកផ្សំនឹងភាពតានតឹងនៃការប្រកួតផង ជម្លោះក៏បានកើតឡើង។
លោកអាជ្ញាកណ្ដាល Clement Turpin បានចាយកាតក្រហម៤សន្លឹកដល់កីឡាករ Pietro Pellegrini, Willem Geubbels (AS Monaco) និង Mattia De Sciglio and Marcelo ពាក់ព័ន្ធនឹងជម្លោះនេះ។ ក្នុងម៉ោងធម្មតា Maxence Caqueret របស់ Lyon ក៏បានកាតក្រហមដែរ ក្រោយទទួលបានកាតលឿងជាលើកទី២ សម្រាប់ការបង្កកំហុសលើកីឡាករ Monaco។
ឆ្លងកាត់ការប្រកួត៣៥លើក Lille មាន៧៦ពិន្ទុ ឈរកំពូលតារាងពីលើក្រុមលេខ២ PSG មួយពិន្ទុ និងក្រុមលេខ៣ Monaco ៥ពិន្ទុ។ ប្រសិនបើ Monaco ឈ្នះ នោះការប្រដេញកាន់តែល្អមើល តែជាក់ស្ដែង ប្រហែលមានតែ PSG ទេដែលនៅសល់លទ្ធភាពច្រើនក្នុងដេញ Lille៕